Network Basic

Network Basic
Add caption

. អ្វីទៅជា Computer Network?


បណ្តាញកុំព្យូទ័រ បណ្តាញទិន្នន័យ គឺជាបណ្តាញទូរគមនាគមន៍មួយ ដែលអនុញ្ញាតឱ្យ មានដំណើរការផ្លាស់ប្តូរ ទិន្នន័យ ពី Computer ទៅ Computer មួយទៀត។ ក្នុង Computer Networks កុំព្យូទ័រ ធ្វើការបញ្ជូនទិន្នន័យទៅគ្នាទៅវិញទៅមក នៅតាមរយៈ Network Links (Data Connections) ទិន្នន័យដែលត្រូវបានផ្ទេរមានទម្រង់ជាកញ្ចប់ព័ត៌មាន (Packets) ការតភ្ជាប់រវាង Nodes មួយទៅកាន់ Nodes មួយផ្សេងទៀត ត្រូវបានបង្កើតឡើង ដោយប្រើ Cable Media (តាមរយៈ ខ្សែរឺក៏ Wireless Media​ (តាមរយៈ ឥតខ្សែ) Computer Network ដ៏ល្បីឈ្មោះ គឺ អ៊ីនធឺណិត (Internet)
ឧបករណ៍កុំព្យូទ័រនៅលើបណ្តាញ ដែលដំណើរការនៃការបញ្ជូនទិន្នន័យ ពី Source Nodes មួយ ទៅកាន់ Destination​ Nodes​ មួយទៀត ត្រូវបានហៅថា  Network Nodes​ Or Network Computer Nodes ជាប្រភេទ ឧបករណ៍ដែលត្រូវបានប្រើនៅលើNetwork មានលក្ខណៈជា Hosts ដែលរួមមាន Personal Computers, Phones, Servers ត្រូវបានហៅថា Networking Hardware ចំពោះឧបករណ៍ពីរដែលស្ថិតនៅលើ Network ជាមួយគ្នា ពេលឧបករណ៍មួយ ធ្វើការផ្លាស់ប្ដូរនូវទិន្នន័យទៅវិញទៅមក ជាមួយនឹងឧបករណ៍មួយផ្សេងទៀត ដោយមិនត្រូវការ connection រវាងឧបករណ៍ទាំងពីរ។
            បណ្តាញកុំព្យូទ័រ មានលក្ខណៈខុសគ្នា ដោយសារ Transmission Media (សម្រាប់ការបញ្ជូន Signals), Communications Protocols (ការរៀបចំ network) ទំហំនៃ Network, Topology (ប្រភេទនៃ Network) និង គោលបំណងនៃការរៀបចំ Network 
                បណ្តាញកុំព្យូទ័រ  អាចដំណើរការនូវ applications ដូចជា World Wide Web ដើម្បីចែករំលែក នៃការប្រើប្រាស់ ម៉ាស៊ីនបម្រើ application and storage servers , ម៉ាស៊ីនព្រីន (Printer), ម៉ាស៊ីន Fax មានកម្មវិធី និងការផ្ទុក ម៉ាស៊ីនបោះពុម្ពនិង ម៉ាស៊ីន ទូរសារ និងប្រើ email និងកម្មវិធី ផ្ញើសារបន្ទាន់។
. អ្វីទៅជា Data Communication



នៅពេលយើងធ្វើការទាក់ទងគ្នា គឺមានន័យថាយើងផ្តល់ពត៌មាន ទៅវិញទៅមក (Sharing information)
         Local Communication គឺជាការផ្តល់ពត៌មាននៅជិតគ្នា (ឬទល់មុខគ្នា
         Remove Communication គឺជាការបញ្ជា ​ ផ្តល់និងទទួលពត៌មានដែលមាន ទីតាំងនៅឆ្ងាយពីគ្នា  Remove Communication  ជួនកាលគេហៅថា Telecommunication ដែលរួមមាន Telephone, Telegraph, Television…… 
 អ្វីទៅជា Data?
Data គឺសម្តៅទៅលើ Fact, Concept, Instruction……… ដែលគេអនុម័ត្តយក និងប្រើប្រាស់នូវពាក្យ (Data) 
Data Communication គឺជាការប្តូរ Data គ្នាទៅវិញទៅមកនៅក្នុងទម្រង់ 0S និង 1S រវាងឧបករណ៍ពីរតាមរយៈ ខ្សែចម្លង (Transmission Medium)
ឧទាហរណ៍៖ Data Communication ជាប្រភេទ Local Communication 


ឧទាហរណ៍៖ Data Communication ជាប្រភេទ Remove Communication 



សមាសធាតុនៃ Data Communication System គឺបង្កើតឡើងដោយសមាសធាតុ  គឺ៖ Sender, Reciever, Medium,  Protocol and Message 
       Sender: គឺជាឧបករណ៍បញ្ចូន Data  Message
       Receiver: គឺជាឧបករណ៍ទទួល Data  Message
       Medium: គឺជាអង្គធាតុខ្សែចម្លងដែលជារូបធាតុ ធ្ចើឲ្យ Data  Message អាចឆ្លងកាត់ពី Sender ទៅ Receiver បាន។ វាជាឧបករណ៍ប្រភេទរូមមាន៖ Twisted Pair Wirr, Coaxial Cable, Fiber Optic Cable, Laser or Radio Wave 
       Message: គឺជា Information (Data) ដែលត្រូវបានធ្វើទំនាក់ទំនងគ្នាទៅមក។ វាអាចជា Text, Number, Picture, Sound, Video... 
       Protocol: គឺជាច្បាប់សម្រាប់គ្រប់គ្រង Data Communication Protocol ធ្វើឲ្យឧបករណ៍ Communication ទាំងឡាយចុះសម្រុងគ្នា។ បើគ្មាន Protocol យឧបករណ៍ពីរអាចភ្ជាប់គ្នា បានតែមិនអាចទាក់ទងគ្នាបានទេ
. ប្រភេទនៃបណ្តាញ


អ្វីទៅជា Network?
   Network (គឺមកពីពាក្យ Nodes) វាគឺជាការភ្ជាប់រវាងឧបករណ៍បញ្ជូន  ទទួល Data ​ដោយឧបករណ៍ (Media Link)  Nodes អាចជា Computer  ឧបករណ៍អាចបញ្ជូន  ទទួល Data ​បាន។​ Link ដែលបានតភ្ជាប់រវាងឧបករណ៍ទាំងនោះ (Node Or Network + Media Link) ត្រូវបានគេហៅថា Communication Channels          
       បច្ចុប្បន្ននេះបើនិយាយអំពី Network គឺមាន Categories បីយ៉ាងគឺ៖
     Local Area Network (LAN)
     Metropolitan Area Network (MAN)
     Wide Area Network (WAN)


Category និមួយៗរបស់ប្រព័ន្ធបណ្តាញ Network គឺមានការកំណត់ទំហំរបស់វាច្បាស់លាស់ វាអាចគ្រប់គ្រងលើរយៈចម្ងាយដែលបានកំណត់ទុក បើរយៈចម្ងាយលើសពីការកំណត់នេះវាមិនអាច គ្រប់គ្រងបានទេ

                . អ្វីទៅជា Local Area Network (LAN)?



Local Area Network (LAN) អាចជា Personal Computer ពីរ និង Printer ដែលបានភ្ជាប់នៅ ក្នុងការិយាល័យមួយទៅការិយាល័យមួយ  ពីទីតាំងមួយទៅទីតាំងមួយទៀត អាចពង្រីករហូតដល់ ក្រុមហ៊ុនដែលមានទំហរបស់ LAN គឺមានដែនកំណត់ រហូតដល់ច្រើន km 
                           LAN ត្រូវបានចែកចាយឧបករណ៍ ធនធានរវាង Work Station ដែលឧបករណ៍  ធនធាននោះ រួមមាន Hardware and Software   នៅក្នុង LAN ត្រូវបានកំណត់ដោយ License ដើម្បីកំណត់ចំនួនរបស់អ្នកប្រើប្រាស់ (Users)ហើយអាច ប្រើប្រាស់នូវគ្រប់ប្រព័ន្ធប្រត្តិបត្តិ្កការដែលគេបានតម្លើង (Access The Operating Systems) បើចង់បន្ថែមទំហំសមត្ថភាពរបស់ LAN ត្រូវដឺងពីលក្ខណៈពិសេសរបស់ប្រព័ន្ធបណ្តាញ Network ដូចជា Transmission Media and Topology

. អ្វីទៅជា Metropolitan Area Network (MAN)?


Metropolitan Area Network (MAN) គឺបង្កើតឡើងសម្រាប់ពង្រីកសមត្ថភាព និង ទំហំការងារនៅលើទីតាំងណាមួយ ឬទីក្រុងទាំងមូល។ វាជាប្រភេទបណ្តាញ Network មានលក្ចណៈជា បណ្តាញទូរទស្សន៍ខ្សែកាបមានន័យថា ជាប្រព័ន្ធបណ្តាញ Network ដែលភ្ជាប់ពី LAN មួយទៅ LAN មួយ ឬច្រើនទៀត 
. ទិសដៅនៃការបញ្ជូនទិន្នន័យ


. Simplex Mode

                នៅក្នុង Simplex mode គឺជាការបញ្ជូនទិន្នន័យដែលមានទិសដៅតែមួយគត់ដូចជានៅលើផ្លូវថ្នល់គេប្រើសំរាប់ទិសតែមួយគត់ ចរាចរធ្វើដំណើរទៅមុខជានិច្ចហាមត្រឡប់មកក្រោយវិញ។ គឺទំនាក់ទនងដែលមានទិសដៅមានតែមួយគត់នោះមានន័យថា នៅក្នុងចំណោមឧបករណ៍ទទួលមិនអាចមានសិទ្ធបញ្ជូនទិន្នន័យត្រឡប់ទៅឧបករណ៍បញ្ជូនវិញបានឡើយ។


. Half-Duplex Mode

   នៅក្នុង Half-duplex mode ឧបករណ៍នីមួយៗអាចបញ្ជូននិង ទទួលទាំងពីរយ៉ាងនេះបាន ប៉ុន្តែមិនមែននៅក្នុងពេលតែមួយនោះទេ។ នៅពេលឧបករណ៍ទីមួយកំពុងបញ្ជូនទិន្នន័យ ឧបករណ៍ទីពីរបានត្រឹមតែទទួលប៉ុណ្ណោះក្រោយពេលឧបករណ៍ទីមួយបានបញ្ជូនទិន្នន័យចប់ ទើបឧបករណ៍ទីពីរអាចបញ្ជូនទិន្នន័យត្រឡប់ទៅឧបករណ៍ទីមួយវិញបាន។
            ឧទាហរណ៍ Half-duplex mode គឺស្រដៀងគ្នាទៅនឹង នៅលើស្ពានតូចមួយដែលលមានទិសដៅចរាចរទៅមក។ រថយន្តទីមួយកំពុងធ្វើដំណើរឆ្លងកាត់ស្ពាន រថយន្តទីពីរមានទិសដៅច្រាសពី រថយន្តទីមួយ ត្រូរងចាំរហូតដល់រថយន្តទីមួយឆ្លងកាត់ផុតសិនទើបរថយន្តទីពីរអាចធ្វើដំណើរឆ្លងកាត់ស្ពានក្នុងទិសដៅច្រាសគ្នាបាន។ មួយទៀតនៅក្នុងការទំនាក់ទំនងរវាង Icom-Radio



 . Full-Duplex Mode


  នៅក្នុង Full-Duplex Mode ឧបករណ៍បញ្ជូន និងឧបករណ៍ទទួល អាចបញ្ជូននិងទទួលទិន្នន័យបានក្នុងពេលតែមួយ។ Full-duplex mode គឺស្រដៀងគ្នាទៅនិងចរាចរលើផ្លូវថ្នល់ដែលមានទិសដៅទៅវិញទៅមក។ ក្នុងពេលតែមួយ Full-duplex mode signal ធ្វើដំណើរក្នុងទិសដៅណាមួយដើម្បីចែកសមត្ថភាពសំរាប់ Link ការចែកនេះអាចកើតមានឡើងក្នុងមធ្យោបាយពីរយ៉ាង៖
         មធ្យោបាយទី១ : ត្រូវមានខ្សែចំលងពីរចែកដាច់ពីគ្នាជាផ្លូវសំរាប់បញ្ជូន គឺមានផ្លូវមួយសំរាប់បញ្ជូន និងមានផ្លូវមួយទៀតសំរាប់ទទួលទិន្នន័យ។
         មធ្យោបាយទី២: សមត្ថភាពរបស់ Channel គឺត្រូវបានបែងចែករវាងរលកសញ្ញាដែលត្រូវឆ្លងកាត់ក្នុងទិសដៅនិមួយៗដែលផ្ទុយគ្នា។
. អ្វីទៅជា Wide Area Network (WAN)?


Wide Area Network (WAN) សម្រាប់បញ្ចូនគ្រប់ទិន្នន័យមានរយៈចម្ងាយយ៉ាងឆ្ងាយដូចជា Data, Voice, Image និង Video Information ទៅលើភូមិសាស្រ្តដ៏ធំដូចជាប្រទេសទ្វីប ពិភពលោកទាំងមូល និងចក្រវាឡ។  WAN ប្រើ Public, Leased ​Device ដោយមិនគិតពីរយៈចម្ងាយសម្រាប់ទាក់ទង។
Network Topology


Topology គឺជាមធ្យោបាយក្នុងការតភ្ជាប់ networkដោយធ្វើការតភ្ជាប់រវាងឧបករណ៍ពីរ ឬច្រើននៅក្នុង Local Area Network ជាមួយគ្នាដោយបង្កើតបានជារូបរាងរបស់ Physical Link មានទ្រង់ទ្រាយផ្សេងៗ គ្នាមាន យ៉ាងគឺ Mesh, Star, Tree, Bus, Ring Topology ទាំងនេះគួរពិនិត្យមើលពេលជ្រើសរើស ព្រោះវាទាក់ទងនឹងស្ថានភាពរបស់ឧបករណ៍ដើម្បីធ្វើការ Linkទំនាក់ទំនងពីរដែលអាចធ្វើទៅបានគឺៈ peer-to-peer និង primary-secondary Ring និង Mesh មានការងាយស្រួលចំពោះការបញ្ជូនទិន្នន័យក្នុង peer-to-peer ចំនែកឯ Star និង Tree គឺមានភាពងាយស្រួលចំពោះការបញ្ជូនទិន្នន័យក្នុង primary-secondary ចំពោះ Bus Topology វិញគឺប្រើមួយណាក៏បាន។


        .​ Mesh Topology
នៅពេលគេភ្ជាប់បណ្តាញដែលមានលក្ខណៈ Mesh Topology គ្រប់ឧបករណ៍ទាំងអស់ត្រូវបានភ្ជាប់ Point-to-point link ទៅគ្រប់ឧបករណ៍ដ៏ទៃទៀត ឬអាចនិយាយបានម្យ៉ាងទៀតថា គ្រប់ Computer ទាំងអស់នៅក្នុង network ត្រូវបានភ្ជាប់រវាងគ្នាទៅវិញទៅមក។ ចរាចរទិន្នន័យនៅក្នុង Mesh Topology គឺអាចធ្វើបានពីឧបករណ៍មួយទៅឧបករណ៍មួយទៀតដែលវាបានភ្ជាប់តែប៉ុណ្ណោះ។ យើងអាចរកចំនួនខ្សែសំរាប់ប្រើនៅក្នុង network​ បានតាមរូបមន្ត៖   n(n-1)/2;   ជាចំនួន Computer


       . Star Topology
នៅក្នុង Star Topology ឧបករណ៍និមួយៗបានភ្ជាប់ Point-to-point link ឆ្ពោះទៅ Central controller តែមួយគត់ជាទូទៅគេហៅចា Hub ឧបករណ៍ទាំងអស់មិនអាចភ្ជាប់ពីមួយទៅមួយគ្រប់ឧបករណ៍ទាំងអស់ដូចជា Mesh Topology បានទេ។ Star Topology មិនអនុញ្ញាតអោយចរាចរទិន្នន័យឆ្លងកាត់ដោយផ្ទាល់លើឧបករណ៍នោះទេ គឺវាត្រូវឆ្លងកាត់ Central Controller(Hub or Switch) ជាអ្នកផ្តោះប្តូរ។ បើឧបករណ៍មួយចង់បញ្ជូនទិន្នន័យទៅឧបករណ៍មួយទៀតវាត្រូវបញ្ជូនទៅអោយ​ Central Controller បន្ទាប់មកទើបវាបញ្ជូនបន្តទៅឧបករណ៍ដែលបានភ្ជាប់នោះ។
Star Topology មានតម្លៃថោកជាង Mesh Topology​ ឧបករណ៍នីមួយៗត្រូវការខ្សែសំរាប់ភ្ជាប់និង​ Input/Output Port តែមួយប៉ុណ្ណោះសំរាប់ភ្ជាប់វាទៅឧបករណ៍ដទៃទៀត។ ទោះជាខ្សែ Link មួយទៀតត្រូវបានខូចគឺមានខ្សែ Link នោះតែមួយទេដែលមិនធ្វើការ ចំណែកខ្សែ Link ទាំងឡាយដែលនៅសល់គឺមានសកម្មភាពជាធម្មតា។


     . Tree Topology
  Tree Topology គឺជាការប្រែប្រួលរបស់ Star Topology ធ្វើឲ្យគេអាចភ្ជាប់​ Computer បានកាន់តែច្រើនថែមទៀត។ នៅក្នុង Star ឬនៅក្នុង Tree គឺ Lilnked​ ទៅ Central hub ដែលត្រួតពិនិត្យចរាចរនៅលើបណ្តាញ។ ទោះជាយ៉ាងនេះក៏ដោយ មិនមែនមានគ្រប់ឧបករណ៍ទាំងអស់ ដែលអាចតភ្ជាប់ដោយផ្ទាល់ទៅ Central hub 
  Central hub​ នៅក្នុង Tree គឺជា Active or Passive hub Passive hub ផ្តល់នូវ Physical connection រវាងឧបករណ៍ដែលបានភ្ជាប់។ នៅផ្នែកខាងក្នុង Passive hub និមួយៗមានផ្ទុក Resistor ដើម្បីទប់ទល់ Circuit ឧបករណ៍បានភ្ជាប់ឲ្យមានលំនឹង។


        . Bus Topology
          Bus topology គឺមាន​ cable វែងមួយមានសកម្មភាពដូចជាឆ្ងឹងខ្នងដើម្បី Link  គ្រប់ឧបករណ៍ទាំងអស់នៅក្នុងបណ្តាញ។ ឧបករណ៍ណិតវើកទាំងឡាយត្រូវបានភ្ជាប់ទៅ​ Bus Cable ដោយសារ​ Drop link & tab​ Drop link​ គឺជាការភ្ជាប់ដោយបន្លាយខ្សែពីឧបករណ៍ទៅខ្សែមេ​ (main cable) tab គឺជា connector ដែលតចូលទៅក្នុងខ្សែមេ  ទំលុះសំបករបស់ Cable ដើម្បីបង្កើតការភ្ជាប់ជាមួយបណ្តូលលោហៈ។​ រលកសញ្ញាឆ្លងកាត់ តាមបណ្តោយខ្សែមេនេះ ថាមពលរបស់វាមួយចំនួនបានក្លាយទៅជាកំដៅ​ ហេតុដូច្នេះវាក៏បានចុះខ្សោយ ដោយមូលហេតុនេះការកំណត់អាស្រ័យ និងចំនួនរបស់ Tab និងអាស្រ័យរយៈចម្ងាយរវាង Tab ទាំងនោះ។
          គុណសម្បត្តិរបស់​ Bus Topology គឺមានភាពងាយស្រួលក្នុងការរៀបចំតំឡើងជាបណ្តាញណិតវើក។ ខ្សែមេ អាចដាក់បន្លាយនៅតាមបណ្តោយទីតាំងដែលត្រូវការ​ បន្ទាប់មកគេភ្ជាប់ ​Node ទាំងឡាយដោយខ្សែ AUI ទៅនឹងខ្សែមេ។​ AUI​ អាចមានប្រវែងប្រែប្រួលក្នុងដែនកំណត់មិនលើសពី ៥០ម៉ែត្រ។ ក្នុងមធ្យោបាយនេះ Bus Topology ប្រើខ្សែតិចជាង Mesh & Star topology
          គុណវិបត្តិរបស់ Bus Topology គឺមានការលំបាកក្នុងការភ្ជាប់ឡើងវិញនៅពេលបន្ថែមឬដកចេញវិញនូវ ឧបករណ៍ណិតវើក ពីព្រោះមានភាពមិនប្រក្រតីនៅតែរំខាន។​ Bus Topology ជាទូទៅគេបានស្ថាបនាឲ្យមានសមត្ថភាពល្អប្រសើរនោះគឺនៅពេលដែលគេរៀបចំតំឡើងជាណិតវើក។ ការលំបាកដែលគេបានជួបប្រទះនោះគឺការ បន្ថែមឧបករណ៍ថ្មីៗនៅលើបណ្តាញ។ រលកសញ្ញានឹងជះ ត្រឡប់មកវិញនៅត្រង់ tab ដែលជាហេតុធ្វើឲ្យគុណភាពអន់ថយ។ ការចុះអន់ថយនេះ អាចត្រូវបានត្រូតពិនិត្យដោយមានការកំណត់ចំនួន និងចន្លោះរបស់ឧបករណ៍ដែលបានភ្ជាប់នៅលើខ្សែមេ។ ការបន្ថែមឧបករណ៍ថ្មីៗ នៅលើបណ្តាញយ៉ាងដូច្នេះគឺតំរូវឲ្យមានការកែប្រែឬ ប្តូរខ្សែមេនេះចេញតែម្តង។
          នៅក្នុងការបន្ថែមនេះភាពមិនប្រក្រតី ឬភាពដាច់ដោចក្នុងខ្សែ Bus បញ្ឈប់ដារបញ្ជូនទាំងអស់ ទោះជារវាងឧបករណ៍មានទីតាំងនៅជិតគ្នាក៏ដោយក៏ជួបនឹងបញ្ហានេះដែរ។ នៅត្រង់ចំណុចដែលខូច ជះត្រឡប់រលកសញ្ញាទៅក្នុងទិសដៅដើម ហើយបង្កើតរលករំខានលើទិសដៅទាំងពីរនៅក្នុងខ្សែ។


            . Ring Topology
នៅក្នុង Ring Topology ទំរង់ខ្សែបញ្ជូនទិន្នន័យ គឺជាខ្សែបិទ គ្រប់ Computer​ ទាំងអស់ត្រូវបានភ្ជាប់ទៅ Loop Ring or Ring​ នៅលើ Ring ទិន្នន័យធ្វើដំណើរតាមបណ្តោយខ្សែ Ring ឆ្លងកាត់ពី Computer មួយទៅ​ Computer​ មួយទៀតក្នុងទិសដៅតែមួយគត់រហូតដល់ទីដៅរបស់វា។ ឧបករណ៍នីមួយៗ នៅក្នុង Ring ចាត់ចូលជា Repeater ​មួយ។ នៅពេលឧបករណ៍ទទួលបានរលកសញ្ញាមួយដែលបានគ្រោងទុកសំរាប់ឧបករណ៍ផ្សេងទៀត នោះ Repeater ដែលមាននៅលើឧបករណ៍ទទួលបានបង្កើត Bits ទាំងនោះឡើងវិញរួចបញ្ជូនបន្តតាមបណ្តោយខ្សែមេនៅក្នុង Ring


Ring Topology               ​ជា Network ​ដែលគេភ្ជាប់ Computer​ទី១ ទៅ Computerទី២, Computerទី២ ភ្ជាប់ទៅ Computerទី៣, Computerទី.......... Computerចុងក្រោយ រីឯ Computer ចុងក្រោយភ្ជាប់ទៅ Computerទី១​ វិញតាមរយៈ Port-in & Port-out ដើម្បីបំពេញសៀគ្វីបិទ។ ការតភ្ជាប់បែបនេះនៅពេលមាន Computer ណាមួយនៅលើបណ្តាញ បានបិទ ពេលនោះនឹងមានបញ្ហាមួយនឹងកើតឡើង គឺធ្វើឲ្យបណ្តាញទាំងមូលត្រូវបានគាំងលែងដំណើរ។ បញ្ហានេះបណ្តាលមកពី Computer ដែលបានបិទនោះ បាត់បង់លក្ខណៈបញ្ជូនបន្តរលកសញ្ញាទៅឲ្យ Computer មួយទៀត។
     ប៉ុន្តែគេមានមធ្យោបាយផ្សេងទៀតដោយប្រើ Auto switch Connector ឧបករណ៍ Multistation Access Unit (MAU) បង្កើតបានជា Ring topology ទោះបីជាមាន​ Computer ណាមួយនៅលើបណ្តាញបានបិទ ក៏ដោយក៏បណ្តាញទាំងមូលនៅមានដំណើរការដដែល។
. Data Communication Technology


            Data Communication Technology គឺជាបច្ចេកវិទ្យាដែលគេយកមកប្រើប្រាស់ដើម្បី បញ្ចូនទិន្នន័យពីមួយកន្លែងទៅមួយកន្លែង។ សព្វថ្ងៃនេះ ឧបករណ៍ដែលគេប្រើប្រាស់ដើម្បីបញ្ចូនទិន្នន័យមានដូចជា កុំព្យូទ័រ និង smart deviceផ្សេងៗទៀត។ ក្នុងការបបញ្ចូនទិន្នន័យមានពីប្រភេទគឹ ប្រភេទ Analo g និង Digital
. ការបញ្ចូនទិន្នន័យជាប្រភេទ Analog
Analog signal គឺជារលក សញ្ញាដែលបញ្ចូនបន្តគ្នាមិនចេះដាច់ទោះបីជាសញ្ញាដែលបានបញ្ចូនត្រូវធ្លាក់ចុះក៏ប៉ុន្តែវានៅតែរត់បន្តជាប់គ្នា។


     រលកសញ្ញាប្រភេទនេះគឺមានដូចជា សំលេងមនុស្សនៅក្នុងខ្យល់សំលេងបទចម្រៀងនិងសំលេងរបស់ឧបករណ៍អេឡិចត្រូនិចដែល បញ្ចេញសំលេង។
       . ការបញ្ចូនទិន្នន័យជាប្រភេទ Digital
          Digital signal ខុសពី Analog ត្រង់ថាវាបញ្ចូនទិន្នន័យមានលក្ខណៈជា binary code គឺមានន័យថាពេលខ្សែអ័ក្សនៅខាងលើគឹវាស្មើនិង  រីឯពេលខ្សែអ័ក្សរត់ចុះក្រោមគឺវាស្មើនិង ០។ ការបញ្ចូនទិន្នន័យប្រភេទនេះគឺគេមិនសូវប្រើក្នុងការបញ្ចូនទិន្នន័យរយៈចំងាយឆ្ងាយទេព្រោះ ទិន្នន័យអាចប្រែប្រូលនៅពេលដែលការបញ្ចូនមានការរអាក់រអូល។
. អ្វីទៅជាធាតុផ្សំសំខាន់ៗរបស់បណ្តាញកុំព្យូទ័រ?


គឺជាសមាសធាតុឫធាតុផ្សំសំខាន់ៗដើម្បីដំឡើងប្រព័ន្ធកុំព្យូទ័រមួយនៅក្នុង LAN(Local Area Network) បានយ៉ាងពេញលេញហើយធាតុផ្សំសំខាន់ៗមានដូចជា៖
         Laptop/PC
         Switch
         Hub
         Router
         Network Cable + RJ45
         Network Card(NIC)

. ការណែនាំអោយស្គាល់ពី IP


.តើអ្វីទៅគឺជា IP?
       គឺជាភាសា ឬច្បាប់ដែលអនុញ្ញាតិឱ្យកុំព្យូទ័រពីរ ឬច្រើនអាចទំនាក់ទំនងគ្នាបាន គោលបំណងដើម្បីចែករំលែកធនធាននៅលើបណ្តាញកុំព្យូទ័រ ហើយ IP មាន 3 Class​ គឺ៖
         Class A Valid Host lDs (1-126) (ផ្តល់អាយភីបាន 16777214 PC ក្នុងមួយអនុបណ្តាញ)
         Class B Valid Host lDs (128-191) (ផ្តល់អាយភីបាន 65534 PC ក្នុងមួយអនុបណ្តាញ)
         Class C Valid Host lDs (192-223) (ផ្តល់អាយភីបាន 254 PC ក្នុងមួយអនុបណ្តាញ)
.តើ IP មានប៉ុន្មានប្រភេទ?
           IP មាន​  ប្រភេទគឺ Public​ និង Private IP 
         Public IP: គឺជា IP ដែលបានមកពីក្រុមហ៊ុន ISP(Internet Service Provider)ហើយ Public IP មិនអាចមាន IP ស្ទួនបានទេ។
         Private IP: គឺជា​ IP ដែលទទួលបានមក​ Network Adminstrator នៅក្នុងអង្គភាពមួយវឺ គេប្រើប្រាស់នៅក្នុង LAN(Local Area Network)
.តើ IP មានប៉ុន្មាន Version ?
IP Address មាន  Version គឺ 
         IPv4(Version4) គឺបង្កើតឡើងដោយសហរដ្ឋអាមេរិចហើយជាជំនាន់ទី៤របស់IPដែលយើង កំពុងប្រើប្រាស់រាល់ថ្ងៃ។ វាប្រើ 32-bits Address ដែលមានចំនួនកំណត់របស់ Address ត្រឹម 4,294,967,296(232) 
         IPv6(Version 6) ដែលអាចហៅម្យ៉ាងទៀតថា IPng(Internet Protocol next generation) គឺបង្កើតឡើងដោយ ប្រទេសចិន ហើយជាជំនាន់ចុងក្រោយរបស់ IP ដោយសារតែការប្រើប្រាស់ IPv4 មានការកើនឡើង ហើយ IPv4 មានចំនួន កំណត់ ដូចនេះគេបានបង្កើត IPv6 ដែលវាប្រើ 128-bit(16-byte) Address មាន ចំនួនដែលច្រើនជាង IPv4 គឺ 79,228,162,514,265,337,593,543,950,336(2128) 
.របៀបផ្តល់ IP Address ទៅឱ្យម៉ាស៊ីនកុំព្យូទ័រ (Window 7) ?
ដើម្បីផ្តល់ IP Address ទៅឱ្យ Windows 7 or 8 សូម Right-Click ពាក្យថា network Icon  បន្ទាប់មកជ្រើសរើស Open ​Network and Sharing Center  ចេញមកសូមចុចលើ change adapter settings វានឹងទៅរក network connections ដូចរូបបានបង្ហាញខាងក្រោម៖


           Right Click នៅលើពាក្យ Wired Ethernet Connect ហើយយក Properties       


                           បន្ទាប់មក select internet Protocol Version4 ហើយយក Properties


                             បន្ទាប់មក select User the Following IP​ address បង់ IP ហើយចុច OK

. Cable


. Transmission Media
Transmission Media គឺសំដៅទៅលើប្រភេទនៃការបញ្ចូនទិន្នន័យនៅលើបណ្តាញ network Transmission Media ចែកចេញជាពីរប្រភេទគឺ៖ តាមរយៈខ្សែរ (Cable) និង អត់ខ្សែរ (Wireless)
. Cable
.. ខ្សែ Twisted Pair
            Twisted Pair គឺជាខ្សែ Network ម្យ៉ាងដែលមានខ្សែតូចៗនៅខាងក្នុង ចំនួន  សរសៃ។ ខ្សែ Twisted Pair ចែកចេញជាពីរប្រភេទគឺ STP (Shielded Twisted Pair) និង UTP (UnshieldedTwisted Pair)  ប្រវែងអតិបរិមា    បស់វាគឺ 100 ម៉ែត្រ។ ភាគច្រើនគេប្រើខ្សែប្រភេទនេះជាមួយ Ring Topology
         STP: គឺជាខ្សែដែលមានស្រោបស្រទាប់ពណ៏ទឹកប្រាក់ដែលអាចការពារខ្សែរអោយមានសុវត្ថិភាពខ្ពស់។

          UTP: គឺជាខ្សែដែលមិនមានស្រោបស្រទាប់ពណ៌ទឹកប្រាក់។

 ខ្សែប្រភេទនេះចែកចេញជា  categories ខាងក្រោមនេះជាតារាងបង្ហាញពីល្បឿនខុសៗគ្នា៖
Category (Cat)
Speed
3
10 Mbps
5
100 Mbps
5e
1000 Mbps
6
1000 Mbps
7
10 Gbps


.. ខ្សែ Coaxial
            ខ្សែ coaxial គឺជាខ្សែ ដែលមានតែពីសរសៃ សរសៃទីមួយបានរុំចាក់ស្រេះគ្នាហើយស្រោបនៅខាងក្រៅ បណ្តូលជ័រ ហើយសរសៃទីពីគឺចំកណ្តាលស្រោបដោយបណ្តូលជ័រ។ ខ្សែប្រភេទនេះចែកចេញជាពីរប្រភេទគឺ Thin Coaxialនិង Thick Coaxial
         ខ្សែ Thin Coaxial រឺ អាចហៅបានម្យ៉ាងទៀតថា Thinnet វាគឺជាខ្សែដែលមានខ្សែទី១របស់វាស្តើង ហើយខ្សែទី២របស់វាតែមួយសរសៃ និង គ្មានស្រទាប់ពណ៌ប្រាក់ស្រោបជុំវិញទេ។ ប្រវែងអតិបរមារបស់វាគឺ ២០០ ម៉ែត្រ។



          ខ្សែ Thick Coaxial រឺ អាចហៅម្យ៉ាងទៀតថា Thicknet វាគឺជាខ្សែដែលមានស្រទាប់ទី១របស់វាក្រាស់ ហើយស្រទាប់ទី២របស់វាច្រើនសរសៃ និង មានស្រទាប់ពណ៌ទឹកប្រាក់ស្រោបជុំវិញបណ្តូលជ័រដែលការពារ កុំអោយបាចសាចនូវដែនម៉ាញេទិច។ ប្រវែងអតិបរមារបស់វាគឺ ៥០០ ម៉ែត្រ។


.. ខ្សែ Fiber Optic
Fiber Optic គឺជាខ្សែដែលបញ្ចូនទិន្នន័យតាមរយៈពន្លឺ Optic ពន្លឺត្រូវបានបញ្ចូនតាមសរសៃម្យ៉ាង ដែលហៅថា Core ខ្សែប្រភេទនេះចែកចេញជាពីរប្រភេទគឺ Single Mode និង Multiple Mode
                                Single Mode Fiber Optic: គឺជាខ្សែ Fiber Optic ម្យ៉ាងដែលប្រើពន្លឺតែមួយពណ៌តែប៉ុណ្ណោះ ហើយល្បឿន បញ្ចូនទិន្នន័យរបស់វាគឺ 9/125 មានន័យថា ទិន្នន័យពី Core ទៅ Cladding គឺ
ចាប់ពី 9µm ទៅ 125µm 

      Multiple Mode Fiber Optic គឺវាអនុញ្ញាតអោយពន្លឺ Optic ច្រើនឆ្លងកាត់ ហើយល្បឿនបញ្ជួនទិន្នន័យ របស់វាគឺ 50/125 និង 62.5/125 គឺមានន័យថាទិន្នន័យពី Core ទៅ 
Cladding គឺចាប់ពី 50µm ទៅ 125µm និងពី 62.5µm ទៅ 125µm
. Wireless Media


. Wireless Media
     ការបញ្ចូនទិន្នន័យនៃរលកវិទ្យុគឺត្រូបានបញ្ចូនមានលក្ខណៈជាអេឡិចត្រុង។​​ Frequency នៃ cycle របស់ទិន្នន័យគឺត្រូវបានគិតជា hert(Hz) ការបញ្ចូនទិន្នន័យដែលមានរយៈចំងាយឆ្ងាយដែលមាន frequency signal ទាប គឺធ្វើអោយ មាន bandwidth ទាបដែរ រឺឯការបញ្ចូនទិន្នន័យដែលមានរយៈចំងាយជិតដែលមាន frequency signal ខ្ពស់ គឺធ្វើអោយ មាន bandwidh ខ្ពស់ដែរ។ Wireless media ត្រូវបានចែកចេញជា ប្រភេទធំៗ។
.. Radio
     ការបញ្ចូនទិន្នន័យមានល្បឿនចាប់ពី 10 Khz រហូតដល់ 1 Ghz វាត្រូវបានបែងចែកទៅតាម band គឺ AM, FM និង VHF  Federal Communication Commision (FCC) បានបែងចែក frequency ចេញជាបីប្រភេទគឺ៖
         902 – 928 Mhz - ប្រើសំរាប់ cordless phone និង remote control
         2.4 Ghz
         5.72 – 5.25
.. Microwave
         Terrestrial - ប្រើដើម្បីភ្ជាប់បណ្តាញដែលមានរយៈចំងាយឆ្ងាយប៉ុន្តែឧបករណ៍ទាំងនោះត្រូវស្ថិតនៅក្នុង រយៈចំងាយ ដែលមានfrequency ជាទូទៅ Frequency ទាំងនោះគឺ 4 - 6Ghz និង ពី 21 - 
23Ghz ចំនែកឯល្បឿនបញ្ចូនទិន្នន័យ វិញគឺ 1 – 10Mbps 


         Satellite - កំពស់របស់ satellite គឺមានប្រវែង 22,300 miles ពីផែនដី។ Satellite គឺត្រូវបានគេបង្ហោះចោលនៅលើមេឃដើម្បី បញ្ចូន និង ទទួលទិន្ន័យជាមួយនិង ស្ថានីយ៍ដែលនៅលើផែនដី។ រយៈពេលក្នុង
ការបញ្ចូនទិន្នន័យគឺត្រូវបានពន្យាពេល ចាប់ពី 0.5 ទៅ 5 វិនាទីដោយសារតែរយៈចំងាយឆ្ងាយពេក។Frequency ក្នុងការបញ្ចូនទិន្នន័យគឺចន្លោះពី 11 – 14Ghz រឺឯល្បឿនក្នុងការ បញ្ចូនទិន្នន័យវិញគឺ 1 – 
10Mbps

.. Infared
Infared គឺជាការបញ្ចូនទិន្នន័យតាមរយៈភ្លើង ចន្លោះពី 100Ghz – 1000Thz Light Emitted Diode (LED) រឺក៏ laser គឺត្រូវបានប្រើដើម្បីបញ្ចូនទិន្នន័យ។ ការបញ្ចូនទិន្នន័យគឺមិនត្រូវមានអ្វីមកបាំងឡើយ មានន័យថាភ្លើងគឺត្រូវតែដាក់អោយចំនឹង signal
១០. Connector


១០. Connector
  Connector គឺជាក្បាលដែលប្រើសំរាប់ភ្ជាប់ខ្សែទៅកាន់ network port ដោយសារតែខ្សែ network មានច្រើនប្រភេទខុសៗ គ្នាដូច្នេះហើយ connector ក៏មានច្រើនប្រភេទដែរ។
១០. Registered Jack 45 (RJ45)
Registered Jack 45 គឺជា connector ដែលប្រើជាមួយ network cable ប្រភេទ STP និង UTP ដែលគេតែង តែហៅវាថា RJ45 RJ45 មានលក្ខណៈ ស្រដៀងនិង RJ11 ដែលជា connector ស៊េរីចាស់ដែលប្រើជាមួយ ខ្សែទូរស័ព្ទ។


  ១០. Suscriber Connector (SC)

   Suscriber Connector គឺជា connector ម៉្យាងដែលគេតែងតែប្រើជាមួយ MMF រឺ SMF ប៉ុន្តែការបញ្ចូនទិន្នន័យ របស់វាមានល្បឿនយឺតណាស់។

 ១០. Straight Tip (ST)
   Straight Tip គឺជា connector ម៉្យាងដែលប្រើជាមួយ network cable ប្រភេទ multi-mode (fiber optic) កាលពី ២០ ឆ្នាំមុនគេប្រើ SC connector ប៉ុន្តែ វាបញ្ចូនទិន្នន័យយឺតពេក ហើយក្រោយមកគេក៏ប្តូមកប្រើ ST


 ១០. Lucent Connector (LC)
   Lucent Connector ត្រូវបានបង្កើតឡើងចំពោះ  high-density deployments ដែល multiple fiber មិនអាចធ្វើ បាន។ វាខុសពី SC និង ST Connector ត្រង់ថាវាប្រើ duplex connection ជាគូរក្នុងពេលតែមួយ

 ១០. Multi-fiber Push On (MPO)
  Multi-fiber Push On Connector គឺជា connector មួយប្រភេទដែលផ្តល់ភាពងាយស្រួលក្នុងការ connect វាត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់ជាមួយ connection ដែលមានរយៈពេលយូរដោយមិនមានបញ្ហាឡើង។

១១. Protocol


១១Protocol
ដើម្បីអោយកុំព្យូទ័រ រឺក៏ smart devices ទំងឡាយអាចទំនាក់ទំនងគ្នាបានគឺគេត្រូវប្រើប្រាស់ protocol Protocol ទាំងនោះមានដូចជា TCP, IP, UDP, POP, SMTP, HTTP ហើយនឹង FTP
             ១១. TCP/IP
             TCP (Transmission Control Protocol) និង IP (Internet Protocol) គឺជា ប្រភេទពីរផ្សេងគ្នាដែលតែងតែប្រើជាមួយគ្នា។ ការដែលគេប្រើប្រាស់វាជាមួយគ្នាព្រោះវាត្រូវការធ្វើការជាមួយគ្នាដើម្បីបំពេញការងារដោយរលូន។ វាគឺជាprotocol មូលដ្ឋានគ្រឹះមួយសំរាប់ web ហើយភាគច្រើនគេប្រើវាជាមួយ Local Area Network
          នៅពេលដែលពត៌មានត្រូវបានបញ្ចូនតាមរយៈ internet វាត្រូវបានបំបែកជា package តូចៗដើម្បីអោយមានភាពងាយស្រួលក្នុងការបញ្ចូនហើយមានល្បឿនលឿន ហើយនៅពេលដែលពត៌មានត្រូវបានបញ្ចូនទៅដល់គោលដៅ TCP​ គឺជាអ្នកបង្កើតpackage ថ្មីមួយហើយផ្តុំពត៌មានទាំងនោះបញ្ចូលគ្នាវិញតាមតាមលំដាប់លំដោយដើម្បីអោយពត៌មានទាំងនោះអាចប្រើការបាន។
          ចំពោះ IP វិញគឺគ្រាន់តែជាលេខសំគាល់កុំព្យូទ័រ រឺក៏ device ដែលត្រូវបញ្ចូនទៅព្រោះរាល់កុំព្យូទ័ រឺក៍ smart device ទាំងឡាយដែលនៅក្នុង
បណ្តាញ internet សុទ្ធតែមាន protocol រៀងៗខ្លួនដែលមិនស្ទូន។ សូមបញ្ជាក់ថា IP មិនមែនជាអ្នកដែលមានទំនាក់ទំនងដោយផ្ទាល់រវាងកុំព្យូទ័រទាំងឡាយឡើយមានតែ TCP ប៉ុណ្ណោះដែលមានលទ្ធភាពធ្វើរឿងនេះ។
             ១១. UDP និង ICMP
   សមាជិកផ្សេងទៀតរបស់ TCP/IP គឺ UDP (User Datagram Protocol) Protocol នេះគឺត្រូវបានប្រោះជាមួយនឹង IP នៅពេលដែលមានពត៌មានតូចៗត្រូវបានពាក់ព័ន្ទគ្នា។ វាមានភាពគឺសាមញ្ញជាង TCP ពីព្រោះវាមិនមានfunction មួយចំនួនដូចជា flow-control និង error-recovery ដូចជា TCP ឡើយ។ ដូច្នេះហើយវាប្រើប្រាស់ system resource តិចតូចតែប៉ុណ្ណោះ។
          ប្រភេទ protocol មួយប្រភេទនោះគឺ ICMP (Internet Control Message Protocol) វាត្រូវបានប្រើប្រា់ស់ក្នុងគោលបំនងដើម្បីធ្វើការវិនិច្ឆ័យ និងគ្រប់គ្រង់លើពត៌មានអ្វីមួយ។ ហើយវាក៏ត្រូវបានប្រើដើម្បី ping (តេសទំនាក់ទំនងរវាងកុំព្យូទ័ពីរផងដែរ។
        ១១. POP3 និង SMTP
             រាល់ Email ទាំងអស់សុទ្ធតែត្រូវការបន្តុំនៃ Protocol និងតំរូវការផ្សេងៗទៀតរបស់វា ដែលត្រូវការសំរាប់ទាំងផ្ងើរ នឹងទទួល mail Protocol ដែលគេពេញនិយមប្រើសំរាប់ផ្ងើរ mail នោះគឺ Simple Mail Transfer Protocol (SMTP) ពេលដែលគេរៀបចំ mail server សំរាប់ client នោះ internet address សំរាប់ SMTP គឺត្រូវការជាចំបាច់។ ហើយ protocol ដែលគេពេញនិយមសំរាប់ទទួល mail នោះគឺ Post Office Protocol (POP) Email client ត្រូវការ address សំរាប់ POP3 server ដើម្បីអាចអាន email បាន។ SMTP និង POP3 server គឺត្រូវការ ip address ពីរផ្សេងគ្នា។
             ១១. HTTP និង HTTPS
   HTTP គឺមកពីពេញថា Hypertext Transfer Protocol, http គីគេប្រើដើម្បីធ្វើការបញ្ចូន data នៅលើ Web. វាគឺជាផ្នែករបស់ Internet protocolវាមានការកំណត់ commandsនិង services ដែលប្រើប្រាស់សំរាប់បញ្ជូនទៅកាន់ webpage data Common status​ codes របស់ HTTP មួយចំនូន៖

o    200 - successful request (the webpage exists)
o    301 - moved permanently (often forwarded to a new URL)
o    401 - unauthorized request (authorization required
o    403 - forbidden (access is not allowed to the page or directory)
o    500 - internal server error (often caused by an incorrect server configuration)

HTTPS គឺមកពីពេញថា Hypertext Transport Protocol Secure HTTPS គឺវាដូចនិង HTTP ហើយវាប្រើប្រាស់ secure socket layer (SSL)​ សំរាប់ការពារនិងរក្សាទុកនៅ data រឺពត៏មានរបស់អ្នកប្រើបា្រស់អោយមានសុវត្ថិភាពហើយភាពច្រើនគេប្រើនៅលើ websites មួយចំនួនដូចជា​ banking and investment websites, e-commerce websites ហើយជាមួយនិងwebsites ដែលទាមទារឱ្យមានការ log in
១១. FTP
FTP (File Transfer Protocol) គឺជា protocol ដែលអ្នកប្រើប្រាស់ internet ទាំងឡាយអាចធ្វើការ upload file ពីកុំព្យូទ័ររបស់ពួកគេទៅកាន website រឺក៏ download ពី website ទៅកាន់កុំព្យូទ័ររបស់ពួកគេវិញ។ វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1971 ដើម្បីប្រើប្រាស់នៅក្នុងកិច្ចការយោធា និងក្នុងស្ថានប័នស្រាវជ្រាវវិទ្យាសាស្រ្ត ដែលត្រូវបានគេស្គាល់ថា ARPANET, FTP ត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោករហូតមកដល់ពេលបច្ចុប្បន្ន។ 
១២.​ Network Devices


បណ្តាញកុំព្យូទ័រនីមួយៗគេត្រូវការឧបករណ៏មួយចំនូនសំរាប់ភ្ជាប់រវាង កុំព្យូទ័រនិង កុំព្យូរឬរវាងបណ្តាញមួយទៅបណ្តាញមួយផ្សេងទៀត ឧបករណ៏ទាំងនោះរូមមាន :
NIC (Network Interface Card)
Repeater 
Hub
Switch
Bridge
Router
១២. Network Interface Card (NIC)




             កុំព្យូរនីមួយៗនៅលើបណ្តាញ មានទាំង client’s និង services គឺសុទ្ទតែត្រួវការ Network Interface Card (NIC) ស្ថិតក្នុងការបង្គាប់បព្ចាដើម្បីចេញចូលទៅក្នុងបណ្តាញ។
             NIC គីជាបន្ចះ adapter card មួយដាច់ដោយឡែកមួយត្រូវបានដោតភ្ចាប់ជាមួយ motherboard expansion slots របស់កុំព្យូទ័រ។
             ប៉ុន្តែថ្មីៗនេះ NIC ត្រូវបានសង់នៅខាងក្នុងភ្ចាប់ដោយផ្ចាល ជាមួយ motherboard របស់កុំព្យូទ័រតែម្តង ដូចច្នេះមិនត្រូវការបន្ទះ card ដាច់ដោយឡែកនោះទេ។
             ចំពោះ Client computer ជាធម្មតាយើងមិនចាំបាច់ប្រើ built-in NIC ដែលមានតំលៃថ្លៃនោះក៏បានដែរពីព្រោះ client computer ត្រូវបានប្រើសំរាប់ភ្ជាប់អ្នកប្រើតែម្នាក់គត់ជាមួយបណ្តាញ។
             ចំពោះ NIC នៅក្នុង service computer ភ្ជាប់បណ្តាញអ្នកប្រើជាច្រើនជាមួយ server
             Network administrators ភាគច្រើនចូលចិត្តប្រើ name-brand cards ចេញមកពីផលិតករជាងវាមានដូចជា Intel , SMC , 3Com ជាដើម
             NIC គឺជាឧបករណ៏ ស្ថិតនៅក្នុង Physical layer និង Data Link layer
             ពីព្រោះ NIC បង្កើតបាន Network node ដូច្នេះវាត្រូវមាន physical network address ឬគេអាចហៅវាថា MAC address.
             MAC address គេបានកត់ត្រាដាក់បញ្ចូល ទៅក្នុង NIC នៅឯរោចក្រជាស្រេច ដូច្នេះយើងមិនអាចប្តូរវាបានទេ។
             NIC នីមួយៗ ផលិតករបានដាក់ជាលក្ខណះ unique MAC address
             ចំពោះ server computers, វាប្រើ NIC ច្រើនជាងមូយ ដែលជាមធ្យោបាយធ្វើឲ្យ server អាចផ្តល់ឲ្យបណ្តាញច្រើនធ្វើ interface built into a single card.
១២. Repeater


             Repeater វាប្រតិបត្តិការនៅក្នុង Physical Layer របស់ OSI model ដូច្នេះវាមិនអាចបំលែងទិន្នន័យបានទេព្រោះ វាមិនអាចអានទិន្នន័យពីស្រទាប់ ខ្ពស់នៅក្នុង Data frame នោះបានទេ
វាគ្រាន់តែមានលទ្ធិភាពអាចទទួលរលកសញ្ញាដែលចុះខ្យោយ  បន្ទាប់មកវាក៏បង្កើតរលកសញ្ញជាថ្មីឡើងវិញដូចដើម រូចបញ្ចូនបន្តតាមច្រកចេញ (Port out ) ដើម្បីឲ្យឧបករណ៏ ទទួលអាចស្គាល់រលកសញ្ញានេះបាន។ Repeater មានច្រកចំនួនពីរតែប៉ុណ្ណោះ គឺមូយជាច្រកចូល (Port in) និងមួយទៀតជា ច្រកចេញ (Port out)
១២. Hub


             Hub ជាឧបរកណ៏ សំរាប់បញ្ចូន ទិន្នន័យបន្តដែលមានច្រកចេញ (output port) ជាច្រើនអាចភ្ជាប់ជាមួយកុំព្យូទ័រ ជាច្រើនទៀតដោយខែ្សបញ្ចូនទិន្នន័យ (UTP) ហើយវាមានច្រកចេញពិសេសមូយគឺ Uplink port ដែលគេអាចប្រើ សំរាប់ ភ្ជាប់ទៅជាមួយ Hub ដ៏ទៃទៀតបាន។ Hub មានចំនួនច្រកចេញ- ចូលតាមគំរូដែលបានកំនត់គឺ: 4, 6, 8 , 12 , 16 , 24 , 32 port ដោយសារលក្ខណះរបស់ Hub មានដែនកំនត់ ដូច្នេះការបញ្ចូនបន្តរលកសញ្ញាត្រូវបានជូបនិង Single collision Domain ជាហេតុធ្វើអោយអ្នកគ្រប់គ្រប់បណ្តាញជាច្រើនអ្នក បានធ្វើការ ជំនួស Hub ដោយ Switch វិញ។

១២.. Bridge


Bridge ជាឧបករណ៏ សំរាប់ភ្ជាប់ Network Segment ពីរជាមួយគ្នា។ វាអាចធ្វើការវិភាគលើការចូលមកនៃFrame បន្ទាប់មកវា និងបញ្ចូន Frame នេះ ឲ្យទៅដល់គោលដៅ ដោយផ្អែកលើមូលដ្ឋាន MAC Address មាន ភ្ជាប់នៅលើ Frame នីមួយៗ Bridge មើលទៅមានទំរង់ដូចជា Repeater ដែរត្រង់វាមានច្រកចេញមួយនិង ច្រកចូលមួយ ប៉ុន្តែវាខុសពីរ Repeater ត្រង់វាអាចបំលែង Physical address information បាន។ Bridge ប្រតិបត្តិការនៅលើស្រទាប់ Data link layer របស់ OSI model Bridge ទាំងឡាយអាចភ្ជាប់ Ethernet មាន IP-based traffic  ជាមួយ Ethernet segment មាន IPX – base traffic Bridge ខ្លះទៀតអាចភ្ជាប់ segment ពីរដែលប្រើ Data Link and Physical Layer Protocol ខុសគ្នា។ ឧទាហរណ៏ Ethernet segment ជាមួយនិង Token Ring segment ដើម្បីបំលែងរវាង segment ពីរប្រភេទខុសគ្នា , Bridge អាន Destination MAC address របស់ Frame Segment ទើបសំរេចបញ្ចូនទៅ filter របស់វា។បើ bridge កំណត់បានថាជាឧបករណ៏ ទទួលរបស់ segment លើ network ផ្សេងទៀតហើយវា ក៏បញ្ចូនកព្ជាប់ ទិន្នន័យនេះទៅអោយ segment នៃ Network នោះ។
ក្នុងករណីកម្មសិទ្ឋិ Destination address មានដូចគ្នានិង Segment នៃ Source address ពេលនោះ filter របស់ bridge បោះបង់ frame នោះចោលភ្លាមធ្វើអោយ Frame នោះបាត់បង់ឬខូច។ ឧបករណ៏ទាំងឡាយនៃបណ្តាញទិន្នន័យឆ្លងកាត់ Bridge , Bridge និងចាប់ផ្តើមឡើងដោយ File sharing Database វានិងស្គាល់ Mac address ព្រមទាំងទីតាំងនៅលើបណ្តាញបាន។

១២. Switch


            Switch គឺជាឧបករណ៏សំរាប់ភ្ជាប់បណ្តាញ និងចែកបណ្តាញអោយទៅជា Segment តូចៗ Switch ប្រតិបតិ្តការនៅលើស្រទាប់ Data Link Layer របស់ OSI model ចំពោះ Switch ទំនើបថ្មី ទៀត វាអាចប្រតិបត្តិការនៅលើស្រទាប់ Network Layer និងស្រទាប់ Transport Layer ទៀតផង  មិនខុសពីរ Bridge ប៉ុន្នាន ទេ។ Switch ក៏អាចបំលែង MAC address information បានដែរ។ Switch ផ្តល់សុវត្ថិភាពជាងឧបករណ៏នានា ព្រោះថាពួកវាអាចដោះស្រាយបព្ហាចរាចទិន្នន័យរបស់ឧបករណ៏នានា។ Switch ផ្តល់ការញែក Channel ដោយឡែកពីរគ្នាចំពោះគ្រប់ឧបករណ៏ បញ្ចូនទិន្នន័យ។
              Switch ក៏មានគុណវិប្បតិ្តដែរ ទោះជាវាមានផ្ទុក Buffers សំរាប់ផ្ទុកការចូល មកនៃទិន្នន័យក៏ដោយ ប៉ុន្តែបើចរាចទិន្នន័យ មានច្រើនលើលប់ វានៅតែបន្តបញ្ចូន ដោយយឺតយ៉ាវក្នុងសភាពកកស្ទះ។ ក្នុងករណីនេះ Switch មិនអាចបង្ការភាពបាត់បង់ទិន្នន័យបានឡើយ។

១២. Router


             Router ជាឧបករណ៏ សំរាប់ភ្ជាប់រវាង LAN និង WAN រឺរវាង WAN និងWAN Router មាន Port ចំនួន ច្រើនសំរាប់ភ្ជាប់ទិន្នន័យដោយផ្ទាល់ រវាង Node ទាំងឡាយនៅលើបណ្តាញ។ Router អាចធ្វើទំនាក់ទំនង ដោយល្បឿនមានកំរិតខុសគ្នា ព្រមទាំងប្រើប្រូតូកូលដោយមានការផ្លាស់ប្តូរ ជារឿយៗ។ នៅពេល Router ទទួលកព្ចាប់ទិន្នន័យចូលមកវាក៏ចាប់ផ្តើមអាន Logical address Information របស់កព្ចាប់ទិន្នន័យ ឈរលើ មូលដ្ឋាននេះ វាបានកំណត់កព្ជាប់ទិន្នន័យនៃ បណ្តាញដែលត្រូវនាំទៅ រឺនាំមក។ បន្ទាប់មកវាមានកំណត់ ផ្លូវយ៉ាងខ្លីចំពោះបណ្តាញនោះ និង នៅទីបព្ចាប់វាក៏បព្ចានកព្ចាប់ទនិ្នន័យចូលក្នុងផ្លូវ ដែលបានកំណត់នោះ។ Router ប្រតិបត្តិការនៅលើស្រទាប់ Network layer របស់ OSI model














Network Basic Network Basic Reviewed by Entertainment News on June 07, 2019 Rating: 5
Powered by Blogger.