ភរិយាឧកញ៉ា ម៉ុង ឫទ្ធី ធ្វើផ្អកលក់អនឡាញ ទោះបីស្វាមីជាឧកញ៉ាមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ដោយ
![]() |
Add caption |
លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញខាងផ្នែកកសិកម្មដ៏ធំប្រចាំប្រទេសកម្ពុជា។ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្មដ៏ច្រើនសន្ធឹកសន្ធាប់ថ្មីៗនេះលោកឧកញ៉ាបានបង្កើតតំបន់ពិសេសមួយដែលមានផ្ទះតម្លៃមួយខ្នង មិនលើសពី ១០ម៉ឺនដុល្លារ។ រីឯទីតាំងវិញស្ថិតលើទឹកដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែត្រឹមជិត ៥០គីឡូម៉ែត្រពីភ្នំពេញតែប៉ុណ្ណោះ ។
ប៉ុន្តែទោះបីជាលោកឧកញ៉ា ម៉ុង ឫទ្ធី មានជំនួញពេញដៃ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងណាក្តី ក៏ភរិយារបស់លោកធ្វើខ្លួនបែបសាមញ្ញៗធម្មតាដូចជាប្រជាជនទូទៅដែរ ។ ហើយអ្វីដែលគួរអោយ ស្ងើបសរសើរជាងនេះទៅទៀតនោះគឺ បច្ចុប្បន្ននេះភរិយារបស់លោក ឧកញ៉ា កំពុងតែធ្វើផ្អកសាច់ជ្រូកលក់ ទឹកប្រហុក និងទំពាំងជ្រក់ តាមអនឡាញ ទោះបីជាស្វាមីជាឧកញ៉ាហើយក៏ដោយ ។
យោងតាមផេករបស់ “ផ្សារកសិករកែវផុស” បានផុសក្នុងគណនីរបស់ខ្លួនថា “ផ្អកសាច់ជ្រូក 1Kg 45,000៛ ទឹកប្រហុក1ដប 20,000៛ ទំពាំងជ្រក់មួយកែវ 25,000៛ មានវិញហើយអាចOrder បានចា៎
ទាក់ទងតាមលេខ 093646425 មានសេវាដឹកតាមជិតឆ្ងាយ ។ មិនតែប៉ុណ្ណោះមានអមមកជាមួយរូបភាពបង្ហាញពីសម្មភាពធ្វើផ្អកពីសំណាក់ប្រពន្ធលោក ឧកញ៉ា ម៉ុង ឫទ្ធី នេះបញ្ជាក់អោយឃើញថានេះជាផ្អកដែលផលិតដោយដៃគាត់ពិតប្រាកដមែន ។
អត្ថបទដោយ នេន សុធា (Leadership Writer
ភរិយាឧកញ៉ា ម៉ុង ឫទ្ធី ធ្វើផ្អកលក់អនឡាញ ទោះបីស្វាមីជាឧកញ៉ាមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ដោយ
Reviewed by Entertainment News
on
June 05, 2019
Rating: