ឧកញ៉ាសម្បត្តិ បរាជ័យរីងខ្លួនកាលពី ១០ មុនជាមេរៀន ដែលធ្វើអោយលោកជោគជ័យដូចបច្ចុប្បន្ន
![]() |
Add caption |
មកទល់និងម៉ោងនេះគ្រួសារកក់ក្តៅដើរបាន ៤ ឆ្នាំហើយក្រោមការដឹកនាំរបស់ស្ថាបនិកគឺលោក ឧកញ៉ា អ៊ុចសម្បត្ត ហើយលោកអ្នកប្រហែលជាបានស្គាល់ពីហោល្បីឈ្មោះមួយនៅកម្ពុជានោះគឺយីហោគ្រឿងសម្អាងគ្រួសារកក់ក្តៅ ដែលមានតំណាង ៦៤៥០០ នាក់ ដែលជាក្រុមងារលក់អនឡាញរបស់គ្រួសារកក់ក្តៅនៅក្នុងប្រទេសកម្ពុជា។
ធ្លាប់មានប្រវត្តិជាកម្មករសំណង់ រហូតក្លាយជាម្ចាស់យីហោគ្រឿងសម្អាងដ៏ល្បីឈ្មោះមួយនៅព្រះរាជាណាចក្រកម្ពុជា លោក អ៊ុច សម្បត្តិ អគ្គនាយកក្រុមហ់នគ្រួសារកក់ក្តៅបានឆ្លងកាត់នៅបទពិសោធន៍ជីវិតជាច្រើននៅក្នុងវិស័យជំនួញ ដោយផ្តើមចេញពីដើមទុន ៥០០ ដុល្លាររហូតរកស៊ីលក់លក់អនឡាញ បង្កើតជាហាង ក្ស័យធនរីងខ្លួន រហូតទទួលងារជាឧកញ៉ា។
បង្ហើបពីប្រវត្តិតស៊ូរបស់ខ្លួនប្រាប់ Business Cambodia ហគ្រិនរូបនេះមានប្រសាសន៍ថា កាលពីដំបូងឡើយលោកនឹងក្រុមគ្រួសារគ្មានទ្រព្យធនអ្វីជាដុំកំភួនទេ ហើយអាជីពដំបូងរបស់លោកគឺធ្វើជាកម្មករសំណង់ និងជាអ្នកលក់ប្រហិតចៀននៅតាមសួនកំសាន្តនៅម្តុំឌ្រីមឡែន ដែលពេលនោះលោកមិនដែលស្រម៉ៃដល់ការរកស៊ីធំដុំម្តងណាឡើយ ពោលគឺប្រកបរបរដើម្បីចិញ្ជឹមតែក្រពះប៉ុណ្ណោះ។ រហូតដល់ចុងឆ្នាំ ២០១២ លោកក៏ ចាប់ផ្តើមគំនិតបើកហាងម៉ាត ២៥០០ ៛ ជាលើកដំបូងបំផុតនៅក្នុងទឹកដីកម្ពុជា ផ្តើមពីដើមទុនបន្តិចបន្ទួច ដែលលោកកនិងភរិយាសន្សំពីការលក់ប្រហិតចៀន ។
របរម៉ាតទំនិញ ២៥០០ បើកដំបូងគឺកាក់កបខ្លាំងគ្រាន់បើ រួចហើយក៏បិតទៅវិញដោយសារតែអ្នកលក់ច្រើនលើសលប់ពេក។ លុះដល់ឆ្នាំ ២០១៥ លោកនិងភរិយាក៏សម្រេចចិត្តនាំទូរភេសជ្ជៈស្វ័យប្រវត្ត្តដំបូងបង្អស់មកកម្ពុជា តែត្រូវបរាជ័យព្រោះលោកមិនទាន់យល់ពីទីផ្សារច្បាស់
លោកបានបន្តថា រហូតមកដល់ឆ្នាំ ២០១៥ ក្រុមគ្រួសារលោកក៏សម្រេចចិត្តនាំចូលផលិតគ្រឿងសម្អាង គ្រួសារកក់ក្តៅមកលក់នៅកម្ពុជាគឺលក់តាមអនឡាញដោយកាលនោះមិនសូវផ្ទុះដូចបច្ចុប្បន្នទេ ហើយលោកក៏ចាប់ផ្តើមរីកដុះដាលខ្លាំងឡើងៗ រហូតបង្កើតបានជាហាងផ្ទាល់ខ្លួន។ តែជាអកុសលវាក្រុមហ៊ុនមួយនេះត្រូវក្ស័យធនដល់បាតដី រហូតធ្វើអោយលោកជំពាក់បំណុលគេជាងកន្លះលានដុល្លារ ដោយសារតែចំណាយធំអាចចំណូល និងពង្រីកខ្លួនលឿនពេក។
ស្ថាបនិកវ័យកណ្តាលរូបនេះ សង្កត់ធ្ងន់ថា ខ្ញុំរកស៊ីបរាជ័យជាច្រើនដង តែខ្ញុំមិនចុះចាញ់ទេ ពោលគឺនៅតែពោលពាក្យអរគុណចំពោះភាពបរាជ័យ ទោះជាបរាជ័យធ្វើអោយខ្ញុំខាតបង់ពេលវេលាក៏ពិតមែន តែនាំអោយខ្ញុំស្គាល់ផ្លូវជោគជ័យនៅក្នុងការរកស៊ី រហូតមានមុខមានមាត់ដល់បច្ចុប្បន្ននេះ។
អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia
ឧកញ៉ាសម្បត្តិ បរាជ័យរីងខ្លួនកាលពី ១០ មុនជាមេរៀន ដែលធ្វើអោយលោកជោគជ័យដូចបច្ចុប្បន្ន
Reviewed by Entertainment News
on
June 05, 2019
Rating: